「この国」を伝えるカンボジアのWebメディア

TOP > nyonyum-khmer > តើលោកអ្នកមានអារម្មណ៍យ៉ាងដូចម្តេច អំពីនំខេកសម្រាប់បុណ្យណូអែល “FUWARI” ដ៏ស្រស់ស្អាតនិងឆ្ងាញ់?

តើលោកអ្នកមានអារម្មណ៍យ៉ាងដូចម្តេច អំពីនំខេកសម្រាប់បុណ្យណូអែល “FUWARI” ដ៏ស្រស់ស្អាតនិងឆ្ងាញ់?

ប្រសិនបើលោកអ្នកចង់ទិញនំខេកសម្រាប់បុណ្យណូអែលនៅភ្នំពេញ សូមចូលទៅកាន់ហាងនំនេះ! ជារៀងរាល់ឆ្នាំក្នុងខែធ្នូ ហាងនំខេកដែលគ្រប់គ្រងដោយជនជាតិជប៉ុនឈ្មោះ “FUWARI” នៅផ្លូវ ៦៣ ក្នុងរាជធានីភ្នំពេញ មានលក់នំខេកតុបតែងពិសេសសម្រាប់បុណ្យណូអែល។ នំខេកដែលត្រូវបានតុបតែងជាមួយនឹងរូបសាន់តានេះ មើលទៅស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ ដែលសមរម្យនឹងពិធីបុណ្យណូអែលណាស់ ហើយរសជាតិក៏ឆ្ងាញ់ទៀតផង! នំខេកបែបជប៉ុនដែលមានស្រទាប់នំពងទាដុតដ៏ទន់និងក្រែមដែលមិនផ្អែមពេក គឺពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ មានមនុស្សជាច្រើនដែលមកទិញនំខេកសម្រាប់ពិធីជប់លៀងនៃពិធីខួបកំណើតជាដើម។ ប្រសិនបើអ្នកកំពុងរៀបចំពិធីជប់លៀងជាមួយក្រុមគ្រួសារ អ្នកជាទីស្រឡាញ់ឬមិត្តភក្តិរបស់អ្នកនៅថ្ងៃបុណ្យណូអែល សូមអញ្ជើញមកកុម្ម៉ង់នំខេកសម្រាប់បុណ្យណូអែលនៅហាង “FUWARI”!

ចាប់ផ្តើមទទួលការកក់ចាប់ពីដើមខែធ្នូ តទៅ។ អាចទទួលនំបាននៅថ្ងៃទី ២៣, ២៤ និង ២៥ ធ្នូ។

ពត៌មានបន្ថែមៈ

EXCHANGE SQUARE

អាសយដ្ឋាន: ៧៩B, ផ្លូវ ៦៣, សង្កាត់ ទន្លេបាសាក់, ភ្នំពេញ

ម៉ោងបើក: ១០ព្រឹក – ៩យប់ ថ្ងៃអាទិត្យ បិទ

លេខទូរស័ព្ទ: ០៩៧​​ ៥៣២​ ៨៧៦៤

Facebook: Fuwari-japanese-style-cake-shop

NyoNyum Khmer No.36
[nlink url=”https://nyonyum.net/km/byukie-essay_kh36/”]
[nlink url=”https://nyonyum.net/km/nyonyum-khmer-36-kh/”]
[nlink url=”https://nyonyum.net/km/whats-christmas-day/”]
[nlink url=”https://nyonyum.net/km/christmas-in-cambodia/”]
[nlink url=”https://nyonyum.net/km/christmas-gifts-in-cambodia/”]
[nlink url=”https://nyonyum.net/km/dental-health/”]
[nlink url=”https://nyonyum.net/km/report-from-japan-2/”]
[nlink url=”https://nyonyum.net/km/unko-museum/”]
[nlink url=”https://nyonyum.net/km/catch-a-cambodian-star-2/”]
[nlink url=”https://nyonyum.net/km/christmas-illumination/”]
[nlink url=”https://nyonyum.net/km/lets-enjoy-christmas/”]
[nlink url=”https://nyonyum.net/km/history-of-christmas-in-japan/”]
[nlink url=”https://nyonyum.net/km/exchange-square-christmas-illumination/”]