វគ្គទី២ : ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួប 【Business Manner】

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សូមបង្ហាញជូនពី
អាកប្បកិរិយាក្នុងការសម្តែងការងារ និងមុខជំនួញ
▼ការធ្វើបដិសណ្ឋាកិច្ចរាក់ទាក់ជាមួយភ្ញៀវ
នៅពេលដែលមាននរណាម្នាក់ ឬភ្ញៀវអញ្ជើញមក សូមអ្នករាក់ទាក់
ទៅកាន់គាត់ដោយនិយាយថា “ជម្រាបសួរ ឬសួស្តី” ទៅកាន់គាត់ បន្ទាប់មកអ្នកត្រូវសួរឈ្មោះ និងឈ្មោះស្ថាប័នរបស់គាត់ រួចសួរបញ្ជាក់គាត់ថា តើគាត់មានធុរៈ ឬមានជំនួបជាមួយស្ថាប័នរបស់អ្នកដែរឬទេ? បន្ទាប់មកអ្នកត្រូវសួរគាត់ថា តើគាត់មានជំនួបជាមួយអ្នកណាដែរ? បន្ទាប់ពីទទួលបានឈ្មោះភ្ញៀវ សូមអ្នកបើកពិនិត្យឈ្មោះរបស់ភ្ញៀវ ឬស្ថាប័ន នៅក្នុងសៀវភៅការណាត់ឬកំនត់ត្រារបស់អ្នក។ ប្រសិនបើអ្នកបានពិនិត្យមើលក្នុងសៀវភៅការណាត់ ឬកត់ត្រារបស់អ្នក ពុំឃើញមានឈ្មោះរបស់ភ្ញៀវ អ្នកគួរតែសាកសួរទៅកាន់បុគ្គលដែលភ្ញៀវចង់ជួបពិភាក្សា។ សូមកុំភ្លេចញញឹមស្វាគមន៍ទៅកាន់ភ្ញៀវរបស់អ្នកផង ព្រោះការផ្តល់ស្នាមញញឹមនេះ ធ្វើឲ្យភ្ញៀវរីករាយសប្បាយចិត្ត។
▼ការនាំភ្ញៀវទៅកាន់បន្ទប់ប្រជុំ
ជាអ្នកទទួលភ្ញៀវ អ្នកត្រូវជូនភ្ញៀវរបស់អ្នកទៅកាន់បន្ទប់ប្រជុំ ឬកន្លែងណាមួយដោយខ្លួនអ្នកផ្ទាល់។
រូបភាពទី១
ដើរមុនភ្ញៀវ ០៣ ជំហាន ហើយតែងក្រឡេកមើលភ្ញៀវអ្នក ដើម្បីឲ្យច្បាស់ថា គាត់បានដើរទាន់អ្នក។
រូបភាពទី២
ដើរបណ្តើរ សូមអ្នកធ្វើការសន្ទនាទៅកាន់ភ្ញៀវថា “តើអ្នកសុខសប្បាយជាទេ? តើអ្នកមកទីនេះដោយវិធីណា?”។ ការសួរបែបនេះ គឺដើម្បីរាក់ទាក់ និងសួរសុខទុក្ខភ្ញៀវ។
រូបភាពទី៣
ប្រសិនបើអ្នកត្រូវជូនភ្ញៀវឡើងតាមជណ្តើរ សូមអ្នកដើរពីក្រោយភ្ញៀវរបស់អ្នក។
រូបភាពទី៤
សូមអ្នកគោះទ្វារចំនួន០៣ដង ដើម្បីសុំការអនុញ្ញាតចូលពីប្រធានអ្នកដែលនៅក្នុងបន្ទប់។
រូបភាពទី៦
សូមបើកទ្វារ នៅពេលប្រធានអ្នកអនុញ្ញាតឲ្យចូល។
រូបភាពទី៧
អ្នកចូលទៅបន្ទប់មុនភ្ញៀវរួចជម្រាបប្រធានអ្នកថា ភ្ញៀវរបស់គាត់បានអញ្ជើញមកដល់ហើយ។
សូមអ្នកនាំភ្ញៀវចូល ដោយឈរទប់ទ្វារ។ សូមកុំភ្លេចប្រើដៃរបស់អ្នកដើម្បីអញ្ជើញភ្ញៀវចូលក្នុងបន្ទប់ប្រជុំ។
រូបភាពទី៨
សូមអ្នកជម្រាបលាប្រធាន និងភ្ញៀវរបស់អ្នក រួចដើរចេញថ្នមៗ ហើយបិទទ្វារយឺតៗ កុំឲ្យឭសម្លេងខ្លាំង។
រូបភាពទី៩
ប្រសិនបើភ្ញៀវមិនដឹងទីតាំងនៃបន្ទប់ទឹក សូមអ្នកនាំគាត់ទៅកាន់បន្ទប់ទឹក និងបើកទ្វារជូនគាត់។
ការយកចិត្តទុកដាក់ចំពោះនរណាម្នាក់ ជាពិសេសភ្ញៀវរបស់ស្ថាប័ន គឺបានឆ្លុះបញ្ចាំងពីការរាក់ទាក់ និងផ្តល់កិតិ្តយសទៅកាន់ភ្ញៀវ ហើយធ្វើឲ្យភ្ញៀវមានភាពកក់ក្តៅ និងពេញចិត្តលើការបដិសណ្ឋាកិច្ចរបស់អ្នក និងស្ថាប័នអ្នក។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបើកថ្នាក់សិក្សាពីឥរិយាបថក្នុងការធ្វើជំនាញ និងការងារតាមបែបជប៉ុន សូមទាក់ទងមកកាន់ CJCC ដើម្បីទទួលបានព័ត៌មាន ។
ប្រវត្តិរូបសង្ខេប
អ្នកនាង YAMAZAKI Ai
ជា CEO នៃគ្លីនិក Denriche Asia Dental និងជាគ្រូបណ្តុះ
បណ្តាលថ្នាក់ឥរិយាបថនៃការធ្វើជំនួញ និងធ្វើការតាមបែបជប៉ុន នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់ពត៌មានបន្ថែម ៖